នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ទទួលជួបប្រធានព្រឹទ្ធសភាអូស្ត្រាលីលោកស្រី Sue Lines។ (រូបថត៖ VOV) |
ទិដ្ឋភាពនៃជំនួបសវនាការរវាងថ្នាក់ដឹកនាំទាំងពីរ។ (រូបថត៖ VOV) |
លោកស្រីប្រធានព្រឹទ្ធសភាអូស្ត្រាលីបានអះអាងថា អូស្ត្រាលីជានិច្ចកាល យកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមនៅអូស្ត្រាលី ដោយកត់សម្គាល់សំណើសម្រួលដល់ការផ្ដល់ទិដ្ឋាការសម្រាប់ពលរដ្ឋ និងនិស្សិតវៀតណាមដែលទៅកាន់អូស្ត្រាលី។ លោកស្រីប្រធានព្រឹទ្ធសភាអូស្ត្រាលីបានបញ្ជាក់នូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់អូស្ត្រាលីចំពោះបញ្ហាសមុទ្រខាងកើត គាំទ្រជំហរជាគោលការណ៍របស់វៀតណាម និង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការធានាសន្តិសុខ សុវត្ថិភាព និងសេរី ភាពនាវាចរណ៍និងអាកាសចរណ៍; ដោះស្រាយវិវាទដោយសន្តិវិធី ឈរលើមូលដ្ឋាន នៃការគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ សមុទ្រឆ្នាំ ១៩៨២ (UNCLOS)៕


