នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចការងារទៅកាន់ប្រទេសប៉ូឡូញ ឆែក និងស្វីស។ (រូបថត៖ VNA) |
ក្នុងដំណើរទស្សនកិច្ចការងារលើកនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបពិភាក្សាការងារ ជួបប្រាស្រ័យ និងផ្លាស់ប្តូរជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋ រដ្ឋាភិបាល រដ្ឋសភាប៉ូឡូញ និងឆែក ហើយបានជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីស្វីស។ លទ្ធផលលេចធ្លោគឺ ប្រទេសទាំងបីមានបំណង និងឯកភាព លើកកំពស់ និងឆ្ពោះទៅលើកកំពស់ទំនាក់ទំនងជាមួយវៀតណាម។ ក្នុងនោះ វៀត ណាម - ប៉ូឡូញ ជំរុញការលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រ; វៀតណាម - ឆែក បានលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រ; វៀតណាម-ស្វីស បានលើក កំពស់ទំនាក់ទំនងទៅជាដៃគូគ្រប់ជ្រុងជ្រោយ។
ក្នុងកម្មវិធីចូលរួមសន្និសីទជាប្រចាំលើកទី ៥៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យ ប្រជុំពិភាក្សាចំនួន ៤ នៃសន្និសីទ ក្នុងនោះមាន សម័យប្រជុំចំនួន ៣ ដែល WEF រៀបចំឡើងដោយឡែកសម្រាប់វៀតណាម ជាពិសេសសម័យសន្ទនា។ លោកនាយករដ្ឋមន្ត្រីក៏បានជួបជាមួយថ្នាក់ដឹកនាំប្រទេស និងអង្គការអន្តរជាតិជិត២០; រួមជាមួយ ថ្នាក់ដឹកនាំក្រសួង ផ្នែក និងមូលដ្ឋាន ចូលរួមការផ្លាស់ប្តូរ និងការសន្ទនាជាមួយ សាជីវកម្មឈានមុខគេជិត ២៥០ ក្នុងឱកាសចូលរួមសន្និសីទផងដែរ។
ដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសប៉ូឡូញ សាធារណរដ្ឋឆែក និងស្វីសបានបញ្ចប់ដោយជោគជ័យ តាមនោះ បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងអះអាងនូវគោលមាគ៌ាការបរទេសរបស់វៀត ណាម; រួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងវៀតណាមជាមួយដៃគូ; លើកកំពស់ថែមទៀតនូវឋានៈ តួនាទី និងការរួមចំណែកប្រកបដោយការទទួល ខុសត្រូវរបស់វៀតណាម; ផ្ញើសារស្ដីពីការប្តេជ្ញាចិត្ត សេចក្តីប្រាថ្នា និងការទាក់ទាញ ធនធានអន្តរជាតិ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិក្នុងយុគសម័យថ្មី៕

