លើសពីនេះ ការចូលទៅកាន់តំបន់ក្រហមក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ក៏ត្រូវបានរឹតត្បិតចំពោះសាធារណជន ដើម្បីធានាសន្តិសុខក្នុងអំឡុងពេលប្រព្រឹត្តិទៅសន្និសីទនេះផងដែរ។

វិធានការសន្តិសុខដ៏តឹងរ៉ឹងជាច្រើនទៀតក៏ត្រូវបានអនុវត្តដោយរដ្ឋាភិបាលប៉ាគីស្ថានផងដែរ រួមមាន៖ ការរឹតបន្តឹងសន្តិសុខនៅពន្ធនាគារ Adiala ជាកន្លែងដែលអតីតនាយករដ្ឋមន្ត្រី Imran Khan ត្រូវបានឃុំខ្លួន; ការអនុវត្តមាត្រា ១៤៤ (ដូចជាការហាមឃាត់ការជួបជុំ បាតុកម្ម ការប្រើប្រាស់យន្តហោះដ្រូន...) នៅទីក្រុងជាច្រើនដូចជា Karachi និង Rawalpindi; ការដាក់ពង្រាយកងទ័ពនៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ ចាប់ពីថ្ងៃទី ៥-១៧ ខែតុលា ដើម្បីធានាសន្តិសុខនិងសណ្តាប់ធ្នាប់។

កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃបានប្រព្រឹត្តិទៅនៅថ្ងៃទី ១៥ និង ១៦ ខែតុលានៅក្នុងរដ្ឋធានី អ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។ ព្រឹត្តិការណ៍នេះមានការចូលរួមពីប្រមុខរដ្ឋនៃប្រទេសសមាជិកចំនួន៩ តំណាងប្រទេសសង្កេតការណ៍ចំនួន៣ និងដៃគូសន្ទនាចំនួន៦៕