ខែកំពូលបង្ការប្រឆាំងនឹងការនេសាទខុសច្បាប់។ (រូបថត៖ chinhphu.vn) |
លោកនាយករដ្ឋមន្ត្រីបានស្នើថា ត្រឹមថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ លែងកើត មានករណីនាវាដែលបាត់ការតភ្ជាប់ VMS លើសពី ៦ ម៉ោង ដោយមិនរាយការណ៍ ទីតាំងដល់ដីគោក ករណីបាត់ការតភ្ជាប់លើសពី ១០ ថ្ងៃ ដោយមិនបានបញ្ជូននាវាចូល ដីគោក ឬករណីធ្វើការនេសាទហួសពីខ្សែបន្ទាត់ដែលបានអនុញ្ញាត។
ទាក់ទិននឹងការគ្រប់គ្រងសកម្មភាពនាវានេសាទ លោកនាយករដ្ឋមន្ត្រីបានស្នើ ឱ្យគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើនាវានេសាទ និងអ្នកនេសាទនៅកន្លែងស្នាក់នៅ ដោយ ត្រូវដឹងច្បាស់ពីអាសយដ្ឋានរបស់ម្ចាស់នាវា អ្នកនេសាទ និងតំបន់ប្រតិបត្តិការនៃនាវា នេសាទ ដោយតភ្ជាប់ជាមួយនឹងមូលដ្ឋានទិន្នន័យពលរដ្ឋជាតិ។ ទាក់ទងនឹងការតាម ដានប្រភពជលផល ត្រូវដាក់ពង្រាយដោយព្រមៗគ្នានូវប្រព័ន្ធសៀវភៅកំណត់ហេតុ អេឡិចត្រូនិក អំពីការនេសាទ ការលក់ដូរនិងដឹកជញ្ជូន នៅកំពង់ផែនេសាទ ទាំងអស់៕

