លោក Vu Duc Dam ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលនិងជាប្រធានគណៈកម្មការជាតិទទួលបន្ទុកការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩ |
ក្នុងថ្ងៃទី២៧ ខែឧសភា ខេត្ត Bac Ninh បានរកឃើញករណីឆ្លងថ្មីជាច្រើន ដែល ពាក់ព័ន្ធដល់មណ្ឌលឧស្សាហកម្ម។ នៅចំពោះមុខការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៃជម្ងឺរាត ត្បាតនៅតាមមណ្ឌលឧស្សាហកម្ម មន្ទីរសុខភិបាលខេត្ត Bac Ninh បានស្នើឲ្យក្រសួង សុខាភិបាលជួយឧបត្ថម្ភជាឧបករណ៍ kit ធ្វើតេស្តរហ័សចំនួន១សែន kit ដើម្បីបង្កើន ល្បឿនធ្វើតេស្ត។ ក្រៅពីនោះ ខេត្តក៏បានស្នើឲ្យមន្ទីរពេទ្យបណ្ដោះអាសន្នរបស់កងទ័ព បង្កើនសមត្ថភាពមន្ទីរពេទ្យឡើងដល់ ៥០០ គ្រែដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ ករណីដែលមិនបានរំពឹងទុកជាមុន។
នៅខេត្ត Bac Giang វិញ តំបន់ដែលជម្ងឺរាតត្បាតផ្ទុះរាលដាលយ៉ាងខ្លាំងបំផុត នៅតែជាតំបន់លំនៅដ្ឋានរបស់កម្មករនៃស្រុក Viet Yen។ នាបច្ចុប្បន្ន កម្មាភិបាលនិង និស្សិតស្ម័គ្រចិត្តផ្នែកសុខាភិបាល កំពុងផ្ដោតសំខាន់ទៅលើការធ្វើតេស្តសម្រាប់ មនុស្សប្រមាណ៧ម៉ឺននាក់ ដោយធានាការយកសំណាកជារៀងរាល់៣ថ្ងៃម្ដង និងមាន លទ្ធផលធ្វើតេស្តក្នុងរយៈពេល២៤ម៉ោង។
អញ្ជើញថ្លែងនៅកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានសង្កត់ធ្ងន់ថា៖ “លើទូទាំងប្រទេស តំបន់ណាដែលមានមណ្ឌលឧស្សាហកម្ម ត្រូវត្រួតពិនិត្យ ឡើងវិញអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការណែនាំរបស់គណៈកម្មការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជម្ងឺរាតត្បាត ហើយត្រួតពិនិត្យ វាយតម្លៃពីកម្រិតសុវត្ថិភាពនៃមូលដ្ឋានផលិត កម្មនីមួយៗ។ ខ្ញុំស្នើឲ្យគណៈកម្មការថ្នាក់មូលដ្ឋានទាំងអស់ ត្រូវលើកកំពស់ការប្រុង ប្រយ័ត្ន មិនត្រូវគិតថា ជម្ងឺរាតត្បាតមានតែនៅក្នុងមណ្ឌលឧស្សាហកម្មប៉ុណ្ណោះទេ ឬក៏ វាមិនមាននៅមូលដ្ឋានខ្លួននោះ”៕

