បុគ្គលិកពេទ្យវៀតណាមត្រៀមចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជូនអ្នកស្ម័គ្រចិត្ត។ (រូបថត៖ VGP) |
នាបច្ចុប្បន្ន សហគ្រាសមួយចំនួនបានវិនិយោគរោងចក្រ ហើយស្វែងរក បច្ចេកវិទ្យាផលិតវ៉ាក់សាំងនៅទាំងក្នុងនិងក្រៅប្រទេស ខិតខំដល់ចុងឆ្នាំ២០២១ ឬយ៉ាងយឺតបំផុតដើមឆ្នាំ២០២២ នឹងមានរោងចក្រផលិតវ៉ាក់សាំងទ្រង់ទ្រាយធំចំនួន ១ ត្រូវបានដាក់ឲ្យប្រតិបត្តិការ។ ក្រសួងសុខាភិបាលវៀតណាមកំពុងជំរុញការផ្ទេរ ប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំង Sputnik V របស់រុស្ស៊ីដល់ក្រុមហ៊ុន VABIOTECH តាមដំណាក់កាលចំនួន២។ ក្នុងនោះ ដំណាក់កាលទី១នឹងនាំចូលវត្ថុធាតុដើមរបស់ រុស្ស៊ី ដើម្បីចាប់ផ្ដើមផលិតកម្មក្នុងខែកក្កដាតាមការគ្រោងទុក៕

