ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Chu Ngoc Anh ត្រួតពិនិត្យការងារបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai។ (រូបថត៖ nhandan.com.vn) |
នារសៀលថ្ងៃទី៣ ខែឧសភា គណៈកម្មាធិការប្រជាជនទីក្រុង Vinh ខេត្ត Nghe An បានតម្រូវឲ្យប្រជាជនទាំងអស់ដែលទើបតែវិលត្រឡប់មកទីក្រុងវិញបន្ទាប់ពី វិស្សមកាលឈប់សម្រាកនៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ (ទី៣០ មេសា) និង ទិវាពលកម្មអន្តរជាតិ (ទី១ឧសភា) ត្រូវតែរាយការណ៍សុខភាពនៅគិលានដ្ឋានសង្កាត់ ឃុំនៅតាមលំនៅដ្ឋាន។ គណៈកម្មាធិការប្រជាជនបណ្ដាសង្កាត់ ឃុំ បង្កើនការឃ្លាំមើលសហ គមន៍ ដើម្បីរកឃើញឲ្យទាន់ពេលវេលា ហើយដោះស្រាយយ៉ាងម៉ឺងម៉ាត់ករណីដែល មិនរាយការណ៍ រាយការណ៍ខុសការពិត ឬមិនអនុវត្តន៍តាមវិធានកាបង្ការប្រឆាំងជម្ងឺរាតត្បាត តាមបទបញ្ញត្តិផងដែរ។
នាថ្ងៃដដែល ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Son La បានចេញបទបញ្ជាមិនឲ្យ រៀបចំសកម្មភាពប្រមូលផ្ដុំមនុស្សច្រើនដែលមិនចាំបាច់នៅមូលដ្ឋាន; បង្ខំឲ្យ ប្រជាជនត្រូវពាក់ម៉ាស់ការពារនៅពេលចេញពីផ្ទះ និងនៅកន្លែងសាធារណៈ។ ករណី ដែលវិលត្រឡប់ពីខាងក្រៅចូលក្រុងវិញ (ជាពិសេសគឺបន្ទាប់ពីវិស្សមកាលឈប់សម្រាក ថ្ងៃទី៣០ មេសា - ទី១ ឧសភា) ត្រូវតែរាយការណ៍សុខភាព ផងដែរ៕

