ទិដ្ឋភាពនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១០ របស់រណសិរ្សមាតុភូមិវៀតណាម។ (រូបថត៖ VTC) |
លោកអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញថ្លែងនៅមហាសន្និបាត។ (រូបថត៖ VTC) |
“រណសិរ្សត្រូវបំពេញឲ្យបានល្អនូវតួនាទីស្នូល សម្របសម្រួលជាមួយអង្គការ សមាជិក ដើម្បីបង្រួបបង្រួមគ្រប់វណ្ណៈ និងបុគ្គលឆ្នើម លើកកម្ពស់តួនាទីត្រួសត្រាយ របស់វណ្ណៈកម្មករ ពង្រីកសក្ដានុពលដ៏ធំធេងនៃវណ្ណៈកម្មករ បញ្ញវ័ន្ត និងពលករ ធានា ឱ្យមានឯកភាពខ្ពស់ក្នុងការយល់ដឹង មនោគមវិជ្ជា និងសកម្មភាព ប្រកាន់ខ្ជាប់នូវ គោលដៅ ឧត្តមគតិសង្គមនិយម; ម្ចាស់ការក្នុងសកម្មភាពកិច្ចការបរទេសរវាង ប្រជាជននិងប្រជាជន; ការពារ និងរក្សាយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាពជាតិ ស្ថិរភាពនយោបាយសង្គម កសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន និងសុភមង្គល។ រណសិរ្ស និងអង្គការជាសមាជិកក៏ត្រូវបំពេញឲ្យកាន់តែល្អនូវការឃោសនា ការអប់រំ និងចលនា ដើម្បីឲ្យប្រជាជនយល់ដឹង ស្រុះចិត្តគំនិតអនុវត្តន៍គោលការណ៍ណែនាំ និងគោលមាគ៌ារបស់បក្ស និងច្បាប់គោលនយោបាយរបស់រដ្ឋ។ រណសិរ្សត្រូវតែជា ស្នូលក្នុងការការពារមូលដ្ឋានមនោគមវិជ្ជារបស់បក្សផងដែរ”។
ទន្ទឹមនឹងនោះ រណសិរ្ស និងអង្គការសមាជិកត្រូវថែទាំ និងការពារផល ប្រយោជន៍ជាក់ស្តែង ស្របច្បាប់របស់ប្រជាជន; គោលដៅខ្ពស់បំផុតគឺបម្រើប្រជាជន និងធ្វើឱ្យជីវភាពប្រជាជនកាន់តែប្រសើរឡើង។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ជឿជាក់ថា រណសិរ្សមាតុភូមិវៀតណាមគ្រប់ លំដាប់ថ្នាក់នឹងបន្តផ្លាស់ប្ដូរថ្មី ម្ចាស់ការ ច្នៃប្រឌិត ប្រមូលផ្តុំប្រជាជនគ្រប់មជ្ឈដ្ឋាន រួមកម្លាំងជាឯកច្ឆ័ន្ទ ពង្រីកប្រពៃណីស្នេហាជាតិ ឬទ្ធានុភាព និងកម្លាំងពលំមនុស្ស វៀតណាម ប្តេជ្ញាចិត្តជំនះរាល់ការលំបាក និងបញ្ហាប្រឈម ឆ្លៀតយកឱកាសថ្មី មានភាពខ្លួនទីពឹងខ្លួន មោទនភាព និងភាពជឿជាក់ ដើម្បីឈានចូលយុគសម័យថ្មី - យុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិវៀតណាម៕


