នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា សន្និបាតលើកទី១៤ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តវៀតណាម នីតិកាលទី១៣ បានបើកយ៉ាងឱឡារិកនៅទីក្រុងហាណូយ។ (រូបថត៖ Van Hieu/VOV) |
“សមមិត្តទាំងនោះត្រូវតែមានឫទ្ធានុភាពនយោបាយ សីលធម៌ស្មោះត្រង់ ត្រូវជាគំរូ ដាក់ ផលប្រយោជន៍របស់ជាតិ និងប្រជាជនជាចម្បងបង្អស់ ត្រូវតែមានចក្ខុវិស័យយុទ្ធ សាស្ត្រដ៏មុតស្រួច និងសមត្ថភាពរៀបចំដើម្បីដោះស្រាយចំណុចកកស្ទះ ដោះសោរ ប្រភពធនធាន និងប្រមូលផ្ដុំកម្លាំង។ នៅក្នុងយុគសម័យឌីជីថល លក្ខណៈវិនិច្ឆ័យ ដែលមិនអាចខ្វះបានគឺសមត្ថភាពឌីជីថល ការយល់ដឹងយ៉ាងស៊ីជម្រៅអំពីសេដ្ឋកិច្ច ឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ការគ្រប់គ្រងហានិភ័យ និងសមត្ថភាពសម្រប សម្រួលអន្តរវិស័យ-អន្តរតំបន់-អន្តរកម្រិត។ ថ្នាក់ដឹកនាំត្រូវមានសមត្ថភាពក្នុងការកៀរគរធនធានសង្គម រចនាភាពជាដៃគូរវាងរដ្ឋនិងឯកជន បង្កើតទំនុកចិត្តទីផ្សារ; សមត្ថភាពធ្វើសមាហរណកម្មអន្តរជាតិ ភាសាបរទេស និងវប្បធម៌សន្ទនា ដើម្បីពង្រីកលំហអភិវឌ្ឍន៍”។
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងសុន្ទរកថាបើកសន្និបាត។ (រូបថត៖ Van Hieu/VOV) |
“នៅពេលដែលអាជ្ញាធរទាំង ៣ កម្រិត ដំណើរការដូចស្ថាប័នមួយ មជ្ឈិមនឹងបង្កើត ស្តង់ដារ និងសម្របសម្រួលអន្តរតំបន់; ខេត្តរៀបចំយុទ្ធសាស្ត្រ បែងចែកធនធាន និង ឃ្លាំមើលលទ្ធផល; មូលដ្ឋានបម្រើដោយផ្ទាល់ ដោះស្រាយយ៉ាងឆាប់រហ័ស និងឆ្លើយ តបទៅនឹងទិន្នន័យជាក់ស្ដែង។ ពេលនោះ គោលដៅរក្សាសន្តិភាព ស្ថិរភាព ជំរុញ កំណើនយ៉ាងលឿន ប៉ុន្តែប្រកបដោយចីរភាព និងលើកកំពស់សុខុមាលភាព នឹងមាន មូលដ្ឋានគ្រឹះដ៏រឹងមាំ។ សរុបមក ការអនុវត្តមេរៀនបទពិសោធន៍នៃសេចក្តីសម្រេចចិត្ត លេខ ១៨ តាមគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត ដែលតភ្ជាប់គ្នាជាមួយគំរូ ៣ កម្រិត ដោយមានមជ្ឈិមដើរតួនាទីជា "ស្ថាបត្យករស្ថាប័ន" នឹងក្លាយជាគំនាស់ដ៏សំខាន់បំផុត ដើម្បីធ្វើឲ្យប្រព័ន្ធនយោបាយមានការបង្រួម មានតម្លាភាព និងមានប្រសិទ្ធភាព តាមនោះនាំប្រទេសជាតិឆ្ពោះទៅរកភាពខ្លាំងមាំមួន វិបុលភាព ប្រជាជនមានជីវភាព សម្បូរធូធារនិងសុភងម្គល”។
សន្និបាតគ្រោងនឹងធ្វើការរហូតដល់ដំណាច់ថ្ងៃទី ៦ ខែវិច្ឆិកា៕


