នៅថ្ងៃទី ១៨ ខែមករា ថ្លែងនៅលើប៉ូស្តិ៍ទូរទស្សន៍ NBC News លោក Donald Trump បានឲ្យដឹងថា ចំនួនបទបញ្ជាប្រតិបត្តិដែលលោកនឹងចុះហត្ថលេខាបន្ទាប់ពីការចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា មិនទាន់ត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែចំនួននេះនឹងបង្កើតកំណត់ត្រាមួយ។ នៅពេលបានសួរថា តើចំនួននេះនឹងលើសពី ១០០ ដែរឬទេ លោក Donald Trump បានឲ្យដឹងថា "យ៉ាងហោចណាស់នៅកម្រិតនេះ"។ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកត្រូវបានរំពឹងថា នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិលុបចោលគោលនយោបាយជាច្រើនដែលត្រូវបាន បង្កើតក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden។ លោក Donald Trump ក៏បានសន្យាថា នៅថ្ងៃដំបូងនៃអាណត្តិថ្មីរបស់ខ្លួន លោកនឹងអនុវត្តន៍កម្មវិធីទ្រង់ទ្រាយធំអំពីការធ្វើនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់៕