នៅលើបណ្តាញសង្គម TruthSocial ប្រធានាធិបតី លោក Donald Trump បានសង្កត់ធ្ងន់ថា ទោះបីជាលោកមានទំនាក់ទំនងល្អជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏ដោយ ប្រសិនបើរុស្ស៊ីមិនទទួលបានកិច្ចព្រមព្រៀង បញ្ចប់ជម្លោះនៅអ៊ុយក្រែនឆាប់ៗនេះទេ លោកគ្មានជម្រើសអ្វីក្រៅតែពីការ ដាក់ពន្ធ និងទណ្ឌកម្មខ្ពស់លើទំនិញរុស្ស៊ីទាំងអស់ដែលបានលក់ទៅឱ្យសហរដ្ឋ អាមេរិក និងប្រទេសជាច្រើនទៀតដែលពាក់ព័ន្ធក្នុងជម្លោះនោះទេ។ យោងតាម លោក Donald Trump ជម្លោះនៅអ៊ុយក្រែននឹងមិនកើតឡើងទេប្រសិនបើគាត់ ជាប្រធានាធិបតី ហើយដល់ពេលវេលាដើម្បីឈានដល់កិច្ចព្រមព្រៀង។

ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Dmitry Polyanskiy បានឲ្យដឹងថា រុស្ស៊ីត្រូវពិចារណាថាតើកិច្ចព្រម ព្រៀងដែលលោកប្រធានាធិបតី Trump គិតថាអាចបញ្ចប់ជម្លោះនៅអ៊ុយក្រែន យ៉ាងដូចម្តេច។ យោងតាមលោក Polyanskiy បញ្ហានេះគឺមិនមែនដើម្បីបញ្ចប់ ជម្លោះនោះទេ ប៉ុន្តែដើម្បីដោះស្រាយមូលហេតុដើមនៃវិបត្តិនៅអ៊ុយក្រែន៕