ប្រធានរដ្ឋ លោក លឿង គឿង មកដល់មជ្ឈមណ្ឌលសន្និសីទជាតិ ដើម្បីពិនិត្យការហាត់សមនៃពិធីចុះហត្ថលេខាលើអនុសញ្ញាទីក្រុងហាណូយ។ រូបថត៖ Viet Cuong/VOV |
នៅឯការហាត់សមទូទៅ លោកប្រធានរដ្ឋ លឿង គឿង បានត្រួតពិនិត្យ និងស្តាប់របាយការណ៍រួមស្តីពីពិធីបើកការចុះហត្ថលេខា និងសន្និសីទជាន់ខ្ពស់នៃអនុសញ្ញាអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងបទល្មើសតាមអ៊ីនធឺណិត។ បន្ទាប់ពីត្រួតពិនិត្យនិងស្តាប់របាយការណ៍ ប្រធានរដ្ឋ លោក លឿង គឿង បានវាយតម្លៃថា នេះជាព្រឹត្តិការណ៍សំខាន់ពិសេស; មានអត្ថន័យខាងនយោបាយ និងការបរទេសយ៉ាងជ្រាលជ្រៅ; គូសសញ្ញាលើកទីមួយដែលអនុសញ្ញាពហុភាគីជាសកលក្នុងវិស័យដែលសហគមន៍អន្តរជាតិយកចិត្តទុកដាក់ពិសេស បានផ្សារភ្ជាប់ជាមួយនឹងឈ្មោះរដ្ឋធានីហាណូយរបស់វៀតណាម។ ដូច្នេះហើយការងារទាំងអស់ត្រូវតែបំពេញនៅកម្រិតខ្ពស់បំផុត។ ប្រធានរដ្ឋ លោក លឿង គឿង បានសង្កត់ធ្ងន់ថា៖ “យើងត្រូវរៀបចំយ៉ាងឱឡារិក ម៉ឺងម៉ាត់ ប្រកបដោយវិជ្ជាជីវៈ និងធានាសុវត្ថិភាពដាច់ខាត ពីព្រោះនេះជាលើកទីមួយហើយដែលមានអនុសញ្ញាដាក់ឈ្មោះតាមទីក្រុងហាណូយរបស់វៀតណាម។ នេះជាបញ្ហាសំខាន់ជាពិសេសជាទំនួលខុសត្រូវដែលបក្ស រដ្ឋ និងប្រជាជនបានប្រគល់ជូន”៕
ប្រធានរដ្ឋកំពុងពិភាក្សាជាមួយគណប្រតិភូនៅឯការហាត់សម។ រូបថត៖ Viet Cuong/VOV |
ប្រធានរដ្ឋ លោក លឿង គឿង ដឹកនាំកិច្ចប្រជុំដកបទពិសោធន៍បន្ទាប់ពីការហាត់សម។ រូបថត៖ Viet Cuong/VOV |



