ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញថ្លែងមតិ (រូបថត៖ Le Tuyet/VOV)

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ប្រធានរដ្ឋសភា លោក Tran Thanh Man បានទទួលស្គាល់លទ្ធផលដែលខេត្ត Tra Vinh ស្រុក Cau Ngang ឃុំ My Long ជាពិសេសប៉ុស្តិ៍ការពារព្រំដែន My Long សម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិ- សន្តិសុខ កសាងប្រព័ន្ធនយោបាយនាពេលថ្មីៗនេះ។

លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា ឆ្នាំ២០២៥ គឺជាឆ្នាំដែលមានសារៈសំខាន់ពិសេស ដោយមានការប្រារព្ធខួបដ៏សំខាន់ និងមានអត្ថន័យជាច្រើនសម្រាប់ប្រទេស និងប្រជាជាតិ លោកប្រធានរដ្ឋសភាបានស្នើឱ្យខេត្ត Tra Vinh ស្រុក Cau Ngang និងឃុំ My Long ខិតខំសម្រេចឱ្យបានជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ និងសម្រេចបាននូវគោលដៅនៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរយៈពេល ៥ឆ្នាំ ២០២១-២០២៥។ លោកប្រធានរដ្ឋសភាបានស្នើឱ្យប៉ុស្តិ៍ការពារព្រំដែន My Long ពង្រឹងការសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការមហាជន ឲ្យកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងដោះស្រាយកង្វល់ និងសេចក្តីប្រាថ្នារបស់ប្រជាជន។ លោកប្រធានរដ្ឋសភាសង្ឃឹមថា គ្រួសារ គោលនយោបាយ គ្រួសារក្រីក្រ និងជនក្រីក្រនឹងជំនះរាល់ការលំបាក។

ប្រធានរដ្ឋសភាលោក Tran Thanh Man ជូនអំណោយដល់កម្មាភិបាល យុទ្ធជន គ្រួសារអ្នកទទួលផលគោលនយោបាយ និងគ្រួសារក្រីក្រ (រូបថត៖ Le Tuyet/VOV)

“គ្រួសារក្រីក្របន្តខិតខំដើម្បីរួចផុតពីភាពក្រីក្រ ធ្វើពលកម្មយ៉ាងសកម្ម និងធ្វើអាជីវកម្ម ដើម្បីកែលម្អជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់គ្រួសារនីមួយៗ។ ឆ្នាំ ២០២៥ គឺជាឆ្នាំដែលវៀតណាមខិតខំលុបបំបាត់ផ្ទះប្រក់សង្ក័សី និងផ្ទះបណ្ដោះអាសន្នតាមគោលនយោបាយរបស់រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។ រដ្ឋាភិបាលក៏មានកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ជនជាតិភាគតិចផងដែរ។ យើងអនុវត្តយ៉ាងសកម្មនូវកម្មវិធីកាត់បន្ថយភាពក្រីក្រ និងកម្មវិធីជនបទថ្មី ដើម្បីលើកកម្ពស់ជីវភាពគ្រួសារគោលនយោបាយ និងជនក្រីក្រ”៕