ប្រធានរដ្ឋសភា វៀតណាម លោក ត្រិន ថាញ់មិន អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "ពន្លឺព្រះអាទិត្យ Ba Dinh"។ (រូបថត៖ កាសែត daibieunhandan) |
ដោយមានបទចម្រៀងដែលរស់ជាមួយពេលវេលា កម្មវីធីបាននាំ ទស្សនិកជនរំលឹកឡើងវិញនូវប៉ុន្មានថ្ងៃវីរភាពកាលពី ៧៩ ឆ្នាំមុន ដែលកងទ័ពនិង ប្រជាជនវៀតណាមក្រោកឈរឡើងដណ្តើមឯករាជ្យជាតិ ព្រមទាំងរំលឹកគុណូបការៈ ដ៏ធំធេងរបស់លោកប្រធានហូជីមិញ ក៏ដូចជាប្រជាជនវៀតណាមជាច្រើនជំនាន់ ដែល បានពលីជីវិតយ៉ាងអង់អាចក្លាហានដើម្បីការពារឯករាជ្យ និងសេរីភាពរបស់ប្រទេស ជាតិផងដែរ។
តាមរយៈបទចម្រៀងអមតៈ គណៈកម្មការរៀបចំកម្មវិធីសិល្បៈពិសេស “ពន្លឺព្រះ អាទិត្យ Ba Dinh” មានបំណងចង់បំផុសមោទនភាពជាតិ សេចក្ដីស្នេហាមាតុភូមិ និង ជំនឿជាក់ទៅលើការអភិវឌ្ឍប្រទេសជាតិដ៏ខ្លាំងមាំមួននាពេលអនាគត៕

