លោកប្រធានរដ្ឋ លឿង គឿង ធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចចំពោះលោកប្រធានាធិបតី Matamela Cyril Ramaphosa។ (រូបថត៖ VOV) |
នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ លឿង គឿង បានអញ្ជើញជាអធិបតីក្នុង ពិធីទទួលបដិសណ្ឋារកិច្ចថ្នាក់រដ្ឋចំពោះប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Matamela Cyril Ramaphosa។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខ រដ្ឋអាហ្រ្វិកខាងត្បូង មកវៀតណាមក្រោយរយៈពេលជិត ២០ ឆ្នាំ ដែលជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និង ជាក់ស្ដែង។
លោកប្រធានរដ្ឋ លឿង គឿង និង លោកប្រធានាធិបតី Matamela Cyril Ramaphosa អញ្ជើញត្រួតពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។ (រូបថត៖ VOV) |


