កាលពីសប្តាហ៍មុន តួរលេខត្រូវបានដាក់ចេញ គឺមានករណីសង្ស័យឆ្លងជំងឺចំនួន ១៥,៦៦៤នាក់ និងករណីស្លាប់ចំនួន ៥៤៨នាក់ ចាប់តាំងពីដើមឆ្នាំ នៅក្នុងប្រទេសអាហ្វ្រិកកណ្តាលនេះ។
កុមារដែលឆ្លងជំងឺអ៊ុតស្វាត្រូវបានព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុង Nyiragongo ក្បែរទីក្រុង Goma ក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN |
យោងតាមក្រសួងសុខាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជំងឺនេះ បានប៉ះពាល់ដល់ប្រទេសអាហ្វ្រិកចំនួន ១៧ ក៏ដូចជាប្រទេសមួយចំនួនទៀតនៅក្រៅទ្វីប ដោយមានអ្នកដែលរងផលប៉ះពាល់ចម្បងគឺមនុស្សវ័យក្មេង ជាពិសេសកុមារដែលមានអាយុក្រោម ១៥ឆ្នាំ។
កាលពីសប្តាហ៍មុន អង្គការសុខភាពពិភពលោក (WHO) បានប្រកាសភាពអាសន្នផ្នែកសុខភាពសហគម ដោយសារជំងឺអ៊ុតស្វា ហើយបានបន្លឺសំឡេងរោទិ៍អំពីលទ្ធភាពនៃការរីករាលដាលជំងឺនៅទូទាំងពិភពលោក បន្ទាប់ពីសេចក្តីប្រកាសពីការផ្ទុះឡើងជាលើកដំបូង កាលពីថ្ងៃទី ២៣ ខែកក្កដា៕

