ប្រជាបលរដ្ឋ យកអាហារនិងទឹកទៅកាន់ភូមិដាច់ស្រយាលនៅបឹង Puraquequara ដែលរីងស្ងួតក្នុងអំឡុងពេលមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរក្នុងរដ្ឋ Amazonas ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។ (រូបថត៖ REUTERS/Bruno Kelly)

របាយការណ៍ប្រចាំឆ្នាំដែលប្រកាសដោយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) សហការជាមួយគំនិតផ្ដួចផ្ដួមអភិវឌ្ឍន៍មនុស្សនិងប្រយុទ្ធប្រឆាំងភាពក្រីក្រ Oxford បានឲ្យដឹងថា មនុស្សប្រហែល ១,១ ពាន់លាននាក់ ឬ ១៨% ក្នុងចំណោមប្រជាជន ៦,៣ ពាន់លាននាក់នៅក្នុងប្រទេស និងដែនដីចំនួន ១០៩ ត្រូវបានវិភាគថា "កំពុងរស់នៅក្នុងភាពក្រីក្រពហុវិមាត្រធ្ងន់ធ្ងរ"។

អ្នកជំនាញព្រមានថា នៅពេលដែលផ្ទៃផែនដីឡើងកំដៅយ៉ាងលឿន ស្ថានភាពអាចកាន់តែអាក្រក់ទៅៗ។ របាយការណ៍បានសង្កត់ធ្ងន់ថា "ដើម្បីឆ្លើយតបនឹងហានិភ័យត្រួតស៊ីគ្នានោះ ត្រូវផ្ដល់អាទិភាពដល់ទាំងមនុស្ស និងភពផែនដី ហើយសំខាន់បំផុតគឺត្រូវផ្លាស់ប្តូរពីការយល់ដឹងទៅជាធ្វើសកម្មភាពឲ្យបានឆាប់រហ័ស"៕