ការសម្តែងសិល្បៈក្នុងពិធីបុណ្យសែនព្រះខែឆ្នាំ ២០២៤ នៅស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី (រូបថត៖ PV/VOV-Bangkok)

លោកស្រី Ta Thuy Lien ប្រធានគណៈកម្មាធិការទំនាក់ទំនង សហគមន៍ ជនវៀតណាមនៅសិង្ហបុរីបានឲ្យដឹងថា កម្មវិធីបុណ្យតេតសែនព្រះខែឆ្នាំនេះមិនត្រឹមតែផ្តល់ឱកាសដើម្បីជួយកុមារវៀតណាមនៅក្រៅប្រទេស យល់និងមានអារម្មណ៍កាន់តែស៊ីជម្រៅអំពីអត្ថន័យនៃពិធីបុណ្យសំពះព្រះខែ ជាទំនៀមទំលាប់វប្បធម៌វៀតណាម ដែលមានតាំងពីយូរយារណាស់មកហើយប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានរៀបចំឡើងដើម្បីបញ្ជាក់ពីការផ្សារភ្ជាប់ទៅនឹងឫសគល់របស់ប្រទេសជាតិ តាមរយៈការលើកទឹកចិត្តដល់ការអភិរក្សភាសា វៀតណាម។ ចំណុចពិសេសនិងមានអត្ថន័យមួយនៃពិធីបុណ្យសែនលោកខែឆ្នាំនេះ គឺអ្នករៀបចំបានឆ្លើយតបនឹងការអំពាវនាវរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដើម្បីរៃអង្គាសប្រាក់ឧបត្ថម្ភប្រជាជនក្នុងប្រទេសដើម្បីជំនះផលវិបាកដែលបណ្តាលមកពីព្យុះទីហ្វុង Yagi។ ដោយហេតុនេះ ផ្សព្វផ្សាយ និងបង្ហាញពីស្មារតីសាមគ្គីភាពក្នុងសហគមន៍។

ប្អូនៗកុមារចូលរួមរាំអន្ទាក់ក្នុងពិធីបុណ្យសែនព្រះខែ ឆ្នាំ ២០២៤ នៅស្ថានទូតវៀតណាមប្រចាំប្រទេសសិង្ហបុរី (រូបថត៖ PV/VOV-Bangkok(

ក្នុងពិធីបុណ្យនេះ ភ្ញៀវទេសចរណ៍អាចទស្សនាការសំដែងតន្ត្រីពិសេសៗ ដែលបង្ហាញពីលក្ខណៈនៃពិធីបុណ្យសំពះព្រះ និងទទួលទានម្ហូបប្រពៃណី វៀតណាមផងដែរ៕