នារសៀលថ្ងៃទី១០ ខែមិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការរដ្ឋទទួល បន្ទុកជនវៀតណាមនៅឯបរទេស ក្រសួងការបរទសវៀតណាមបានរៀបចំពិធីទទួល ប្រាក់ឧបត្ថម្ភនិងសម្ភារៈ ដែលត្រូវបានមូលនិធិ Steve Bui & Friends (ដែលជាមូល និធិរបស់អាណិកជនវៀតណាមនៅជប៉ុន លោក Steve Bui) ក្រុមហ៊ុន Phuong Long Nhien ខេត្ត Vung Tau និងក្រុមហ៊ុន Cosmos Japan Creation JSC ប្រគល់ជូន ដើម្បីជួយគាំទ្រដល់ការងារបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ ក្នុងប្រទេស។
ប្រជាជនវៀតណាមយ៉ាងច្រើនកុះករនៅម៉ុសំប៊ិកចូលរួមជួយគាំទ្រមូលនិធិវ៉ាក់សាំងបង្ការកូវីដ ១៩។ (រូបថត៖ VNA) |
នាយប់ថ្ងៃទី៩ ខែមិថុនា ស្ថានទូតវៀតណាមប្រចាំកាណាដាបានរៀបចំកម្មវិធីរ៉ៃ អង្គាសប្រាក់គាំទ្រមូលនិធិវ៉ាក់សាំងបង្ការកូវីដ ១៩ របស់វៀតណាម។ ក្នុងថ្ងៃដំបូង ដែលត្រូវបានបំផុសឡើង កម្មាភិបាល បុគ្គលិកទាំងអស់នៃស្ថានទូតនិងស្ថាប័ន តំណាងវៀតណាមនៅប្រទេសសាមី បានរ៉ៃអង្គាសប្រាក់ខែមួយថ្ងៃ ដើម្បីរួមវិភាគទាន ចូលក្នុងមូលនិធិវ៉ាក់សាំងបង្ការកូវីដ ១៩៕

