ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha។ (រូបថត៖ TTXVN) |
ក្នុងរយៈពេលពីឆ្នាំ ២០២៥-២០២៨ ទីផ្សារកាបូននឹងត្រូវបានអនុវត្តន៍ជាសាក ល្បងនៅទូទាំងប្រទេស; មិនទាន់លក់ឥណទានកាបូនទៅបរទេស; មិនទាន់កំណត់ពី សកម្មភាពតភ្ជាប់ និងផ្លាស់ប្តូរឥណទានកាបូនក្នុងស្រុកជាមួយទីផ្សារកាបូនក្នុងតំបន់ និងពិភពលោកនៅឡើយទេ។ ចាប់ពីឆ្នាំ ២០២៩ តទៅ ទីផ្សារកាបូននឹងដំណើរការជាផ្លូវការនៅ ទូទាំងប្រទេស; បន្តកសាងនិងសុក្រិតប្រព័ន្ធច្បាប់ និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបម្រើ ការតភ្ជាប់ទីផ្សារកាបូនក្នុងស្រុក ជាមួយនឹងទីផ្សារកាបូនក្នុងតំបន់ និងទីផ្សារកាបូន ពិភពលោក។
នៅក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានសង្កត់ធ្ងន់ថា ដោយមានសក្ដានុពលដ៏ធំធេងខាងថាមពលកកើតឡើងវិញ និងទីផ្សារកាបូន វៀត ណាមនឹងមានភាពទាក់ទាញខ្លាំងសម្រាប់វិនិយោគិន។ ដូច្នេះហើយ ចាំបាច់ត្រូវមាន ដំណោះស្រាយប្រកបដោយភាពបត់បែន ភាពច្នៃប្រឌិត ក្នុងការអនុវត្តគម្រោង ដើម្បី ខិតជិតនិងតាមទាន់និន្នាការពិភពលោកក្នុងពេលឆាប់ៗនេះ៕

