លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (រូបថត៖ រ៉យទ័រ)

ក្រសួងការបរទេសវៀតណាមកាលពីម្សិលមិញ (២០ តុលា) បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា៖ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀត ណាមលោក លឿង គឿង អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ ដំណើរទស្សនកិច្ចនឹងធ្វើឡើងពីថ្ងៃទី២៤ដល់២៥តុលា៕