អញ្ជើញថ្លែងមតិក្នុងពិធី អគ្គលេខាបក្ស លោកតូ ឡឹម បានអញ្ជើញពិនិត្យឡើងវិញនូវលទ្ធផលលេចធ្លោសំខាន់ៗ លើវិស័យជាច្រើនរបស់ប្រទេសក្នុងឆ្នាំកន្លងទៅ ដោយសង្កត់ធ្ងន់ថា សមិទ្ធិផលទាំងនោះសុទ្ធតែមានការរួមចំណែកដ៏ធំធេងរបស់អតីតថ្នាក់ដឹកនាំ អតីតបដិវត្តន៍ជើងចាស់ បញ្ញវន្តនិងឥស្សរជនវៀតណាមទាំងក្នុងនិងក្រៅប្រទេស។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា៖ “ត្រូវជំរុញការអនុវត្តបច្ចេកវិជ្ជាព័ត៌មាននិងការផ្លាស់ប្តូរឌីជីថលក្នុងសកម្មភាពរបស់បក្ស។ បក្សត្រូវឃ្លាំមើលនិងត្រួតពិនិត្យ ដើម្បីឱ្យការងារកាន់តែល្អប្រសើរ ហើយរាល់សេចក្តីសម្រេចចិត្តត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព; ក្បាលម៉ាស៊ីនរបស់បក្ស និងរដ្ឋដំណើរការប្រកបដោយប្រសិទ្ធភាព ស្របតាមគោលនយោបាយ និងគោលការណ៍ណែនាំ ដោយរកឃើញទាន់ពេលវេលានៃកត្តាថ្មី វិធីល្អ និងមានការច្នៃប្រឌិត”។

គណប្រតិភូថតរូបអនុស្សាវរីយ៍។ រូបថត៖ VOV

ក្នុងឱកាសនេះ អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញប្រគល់គ្រឿងឥស្សរិយយសផ្កាយមាស និងគ្រឿងឥស្សរិយយសហូជីមិញ ដល់អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាជាច្រើនរូបផងដែរ៕