លោក Atanas Zafirov ប្រធានគណបក្សសង្គមនិយមប៊ុលហ្គារីបានទទួលស្វាគមន៍អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវ Ngo Phuong Ly នៅអាកាសយានដ្ឋាន។ រូបថត៖ Van Hieu/VOV |
ទទួលស្វាគមន៍លោកអគ្គលេខាបក្ស និងលោកជំទាវនៅអាកាសយានដ្ឋាន មានវត្តមានលោក Atanas Zafirov ប្រធានគណបក្សសង្គមនិយម ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលប៊ុលហ្គារី លោក Roussi Ivanov លេខាធិការទទួលបន្ទុកកិច្ចការបរទេសនៃការិយាល័យប្រធានាធិបតីប៊ុលហ្គារី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៊ុលហ្គារី លោកស្រី Nguyen Thi Minh Nguyet និងតំណាងសហគមន៍ជនវៀតណាមនៅប៊ុលហ្គារី។
អគ្គលេខាបក្ស លោក តូ ឡឹម មកដល់ទីក្រុង Sofia ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប៊ុលហ្គារី។ រូបថត៖ Van Hieu/VOV |
ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម ចាប់តាំងពីឆ្នាំ ១៩៥០មក ទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងប៊ុលហ្គារីត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំនិងប្រជាជនជាច្រើនជំនាន់នៃប្រទេសទាំងពីរ។ នៅខែសីហា ឆ្នាំ ១៩៥៧ លោកប្រធានហូជីមិញបានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប៊ុលហ្គារី ដោយបានចាក់គ្រឹះ និងបើកចេញដំណាក់កាលអភិវឌ្ឍន៍ដ៏ល្អប្រសើរ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕


