អគ្គលេខាបក្ស លោក តូ ឡឹម មកដល់ទីក្រុង Helsinki ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វាំងឡង់ (រូបថត៖ Van Hieu/VOV) |
ទទួលស្វាគមន៍លោកអគ្គលេខាបក្សនិងភរិយានៅអាកាសយានដ្ឋាន អន្តរ ជាតិ Helsinki មានលោក Mika Koskinen ប្រធាននាយកដ្ឋានពិធីការនៃក្រសួងការបរទេសហ្វាំងឡង់; ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំនៅវៀតណាម លោក Pekka Juhani Voutilaine; ឯកអគ្គ រដ្ឋទូតវៀតណាមប្រចាំនៅហ្វាំងឡង់ លោកស្រី Pham Thi Thanh Binh; និងតំណាងកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅហ្វាំងឡង់។
អគ្គលេខាបក្ស លោក តូ ឡឹម និងភរិយាមកដល់ទីក្រុង Helsinki ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋហ្វាំងឡង់ (រូបថត៖ Van Hieu/VOV) |
ក្នុងដំណើរទស្សនកិច្ចនេះ អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញជួបសវនាការនិងជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ហ្វាំងឡង់ ដោយផ្លាស់ប្តូរមតិអំពីទិសដៅសហប្រតិបត្តិការនាដំណាក់កាលខាងមុខ និងធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងភាគីទាំងពីរលើវិស័យដែលជាសសរស្តម្ភថ្មី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសំខាន់ៗ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ដំណើរទស្សនកិច្ចនេះមិនត្រឹមតែធ្វើឱ្យទំនាក់ទំនងមិត្តភាពប្រពៃណីកាន់តែស៊ីជម្រៅប៉ុណ្ណោះទេ ថែមទាំងបង្កើតនូវសន្ទុះថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍បៃតង ច្នៃប្រឌិត និងនិរន្តរភាព ដែលប្រទេសទាំងពីរបានចែករំលែកជាមួយគ្នា៕


