អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម។ (រូបថត៖ VNA) |
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអនាគតនៅសហរដ្ឋអាមេរិក និងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅគុយបា
(VOVWORLD) - អគ្គលេខាគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអនាគត មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៩ និងធ្វើការនៅសហរដ្ឋអាមេរិក។

