អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញថ្លែងបើកកិច្ចប្រជុំ។ (រូបថត៖ VNA) |
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថាចាំបាច់ត្រូវឯកភាព លើការយល់ដឹងអំពីបរិបទថ្មីរបស់ប្រទេសជាតិបន្ទាប់ពី ៤០ឆ្នាំអនុវត្តន៍បុព្វហេតុ ផ្លាស់ប្ដូរថ្មី ពីនោះមានការផ្លាស់ប្ដូរថ្មីកាន់តែខ្លាំងក្លាទាំងខាងទម្រង់ និងខ្លឹមសារនៃ របាយការណ៍។ ស្មារតីគឺមើលត្រង់លើការពិត វាយតម្លៃឲ្យបានត្រឹមត្រូវនូវលទ្ធផល ដែលសម្រេចបាន ចង្អុលបង្ហាញយ៉ាងទៀងត្រង់និងសត្យានុម័តចំពោះភាពរាំងស្ទះ និងឧបសគ្គក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិដែលមិនទាន់ត្រូវបានដោះស្រាយឬដោះស្រាយយ៉ាងយឺតយ៉ាវ; បន្តប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវបុព្វហេតុផ្លាស់ប្ដូរថ្មីរបស់ប្រទេសជាតិ៕

