រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញស៊ើន ជូនដំណឹងអំពីលទ្ធផលនៃដំណើរទស្សនកិច្ច។ (រូបថត៖ VOV) |
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង។ (រូបថត៖ VOV) |
ទន្ទឹមនឹងនោះ ប្រទេសទាំងពីរបន្តអនុវត្តន៍បានល្អនូវការយល់ដឹងរួមជាន់ខ្ពស់ គ្រប់គ្រងបានល្អ និងដោះស្រាយយ៉ាងសកម្មការខ្វែងគំនិតគ្នានៅសមុទ្រ; បញ្ជាក់ សារជាថ្មីអំពីសារៈសំខាន់នៃការរក្សា និងជំរុញសន្តិភាព ស្ថិរភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត; ឯកភាពដោះស្រាយវិវាទដោយសន្តិវិធី ដោយ ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ សមុទ្រឆ្នាំ១៩៨២។ ភាគីទាំងពីរបន្តសម្របសម្រួលអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព នូវឯកសារច្បាប់ស្តីពីព្រំដែនគោក និងកិច្ចព្រមព្រៀងពាក់ព័ន្ធនានា ពង្រឹងកិច្ចសហ ប្រតិបត្តិការក្នុងតំបន់ព្រំដែនគោកវៀតណាម-ចិន៕


