អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត។ (រូបថត៖ VOV) |
នៅក្នុងជំនួបពិភាក្សា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្វាគមន៍ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ លោក ថងលូន ស៊ីស៊ូលីត និងលោកជំទាវ រួមជាមួយ គណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋឡាវ ដែលអញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋ នៅវៀតណាម ដោយអះអាងថា វៀតណាមនឹងរួមជាមួយឡាវ ថែរក្សានិងពូនជ្រុំទំនាក់ ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេសវៀតណាម-ឡាវ ឲ្យមានការអភិវឌ្ឍ កាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រសិទ្ធភាពលើគ្រប់វិស័យ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា៖
“ដំណើរទស្សនកិច្ចលើកនេះ របស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ និងលោក ជំទាវ មានអត្ថន័យសំខាន់ពិសេស រួមចំណែកពង្រឹង និងលើកកំពស់ប្រសិទ្ធភាពនៃ កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្ស ទាំងពីរ ប្រទេសទាំងពីរ ឲ្យសក្តិ សមនឹងទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវក្នុងពេលដែលប្រទេសទាំងពីរកំពុងខិតខំអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣និងមហាសន្និបាតលើកទី១១របស់បក្សប្រជាជនបដិវត្តន៍ឡាវ ព្រមទាំងត្រៀមរៀបចំយ៉ាងសកម្មសម្រាប់មហាសន្និបាតទូទាំងប្រទេសអាណត្តិថ្មីរបស់បក្សនីមួយៗ ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិបន្តវិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងស្មុគស្មាញ”។
ជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំទាំងពីរ។ (រូបថត៖ VOV) |
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពង្រឹងសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ធានាការគាំទ្រដ៏រឹងមាំសម្រាប់គ្នាទៅវិញទៅមក ដើម្បី ឆ្លើយតបប្រកបដោយប្រសិទ្ធភាពនឹងបញ្ហាប្រឈមសន្តិសុខកាន់តែសម្បូរបែប និង ស្មុគស្មាញជាងមុន។
អគ្គលេខាបក្ស ប្រធានរដ្ឋទាំងពីររូបបានឯកភាពលើការយោគ យល់រួមអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញ បង្កើតរបកគំហើញ និងលើកកំពស់ ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្របច្ចេកទេស ដោយ ឈរលើមូលដ្ឋាននៃការធ្វើអាជីវកម្ម និងពង្រីកសក្តានុពល និងប្រៀបខ្លាំងរបស់ ប្រទេសនីមួយៗ ជំរុញការតភ្ជាប់សេដ្ឋកិច្ចទាំងពីរលើផ្នែកស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ទូរគមនាគមន៍ និងទេសចរណ៍ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍយូរអង្វែងសម្រាប់ប្រទេសទាំងពីរ ព្រមទាំងជំរុញការតភ្ជាប់សេដ្ឋកិច្ចទាំងបី វៀតណាម-ឡាវ-កម្ពុជាផងដែរ៕


