នេះជាឱកាសដើម្បីបង្ហាញពីទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើរ រវាងវៀតណាមនិងអង្គការយូណេស្កូ ព្រមទាំងជំរុញថែមទៀតទំនាក់ទំនងកិច្ចសហប្រតិបត្តិការនេះ ក្នុងប៉ុន្មានឆ្នាំខាងមុខ។

លោក Xing Qu បានសង្កត់ធ្ងន់ថា ចាប់តាំងពីវៀតណាមបានចូលជាសមាជិក UNESCO ក្នុងឆ្នាំ ១៩៧៦ វៀតណាមគឺជាគំរូឆ្នើមនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ពូនជ្រុំដោយឥតឈប់ឈរដល់ទំនាក់ទំនងជាមួយ UNESCO។ លើសពីនេះ វៀតណាមបន្តជាដៃគូដ៏គួរឱ្យទុកចិត្តរបស់ UNESCO ក្នុងការលើកសំណើនិងការអនុវត្តគំនិតផ្តួចផ្តើមនានា ដើម្បីរួមចំណែកលើកកម្ពស់តួនាទី និងឋានៈរបស់ UNESCO នៅក្នុងបរិបទពិភពលោកថ្មី។

អគ្គនាយករង UNESCO បានអះអាងថា វៀតណាមជាគំរូនៃកិច្ចសហប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាព រវាង UNESCO និងប្រទេសជាសមាជិក។ រូបថត៖ nhandan.vn

អគ្គនាយករងនៃអង្គការ UNESCO លោក Xing Qu បានឲ្យដឹងថា UNESCO បានអំដំណើរ និងជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការផ្លាស់ប្តូរ ហើយបានអះអាងនូវបំណងចង់សហការជាមួយវៀតណាមក្នុងប៉ុន្មានឆ្នាំខាងមុខ ជាពិសេសលើវិស័យដូចជា៖ ការផ្លាស់ប្តូរឌីជីថល ការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព។ UNESCO ក៏នឹងគាំទ្រវៀតណាមក្នុងការរៀបចំក្របខ័ណ្ឌគោលនយោបាយ និងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងវប្បធម៌នៅថ្នាក់ជាតិ ដើម្បីធានាឲ្យសមស្របទៅនឹងក្របខ័ណ្ឌអន្តរជាតិដែលមានស្រាប់; ជំរុញការអនុវត្តគម្រោងឈានមុខ គំរូល្អនៃភាពជាដៃគូរដ្ឋ-ឯកជន លើកកម្ពស់ស្វ័យភាពរបស់ស្ត្រីនិងយុវជន និងធានាឱ្យមានការអប់រំប្រកបដោយគុណភាព សមភាព និងបរិយាប័ន្ន៕