នៅថ្ងៃដដែលនោះ IDF ក៏បានប្រកាសថា កម្លាំងទ័ពអាកាសអ៊ីស្រាអែលបានវាយឆ្មក់ និងសម្លាប់ភេរវករជាច្រើននាក់នៅក្នុងតំបន់ទីក្រុង Khan Younis ភាគខាងត្បូងនៃហ្គាហ្សាស្ទ្រីប ខណៈពេលដែលព្យាយាមចូលទៅជិតទីតាំងរបស់អ៊ីស្រាអែលនៅក្នុងខ្សែបន្ទាត់លឿង។ សរុបមក ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥០នាក់ស្លាប់។ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង គណៈប្រតិភូហាម៉ាសដែលដឹកនាំដោយ Khalil al-Hayya បានជួបជាមួយមន្ត្រីកាតា និងមន្ត្រីអេហ្ស៊ីបនៅទីក្រុងគែរកាលពីម្សិលមិញ ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀង និងស្វែងរកដំណោះស្រាយដើម្បីបង្កើតស្ថាប័នបច្ចេកទេសដើម្បីគ្រប់គ្រងតំបន់ហ្គាហ្សា។ នៅថ្ងៃដដែលនោះ បេសកជនពិសេសរបស់អាមេរិក Steve Witkoff និង Jared Kushner បាន ជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅទីក្រុង Jerusalem ក្នុងគោលបំណងជំរុញអ៊ីស្រាអែល និងក្រុមហាម៉ាសឱ្យត្រឡប់ទៅអនុវត្តផែនការបទឈប់បាញ់វិញ បន្ទាប់ពីអំពើហិង្សាជាបន្តបន្ទាប់កាលពីចុងសប្តាហ៍បានគម្រាមបំបែកកិច្ចព្រមព្រៀង ដែលមានរយៈពេលមួយសប្តាហ៍។ អនុប្រធានាធិបតីអាមេរិក JD Vance ត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសអ៊ីស្រាអែលនៅថ្ងៃទី ២១ ខែតុលា៕
អ៊ីស្រាអែលបន្តការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សានិងលីបង់
(VOVWORLD) - កងកម្លាំងការពារអ៊ីស្រាអែល (IDF) នាយប់ថ្ងៃទី ២០ ខែតុលាបានជូនដំណឹងថា យន្តហោះគ្មានមនុស្សបើករបស់យោធានៃប្រទេសខ្លួន បានបើកការបាញ់ប្រហារ និងសម្លាប់ជនជាតិប៉ាឡេស្ទីនមួយចំនួនដែលត្រូវបានចោទប្រកាន់ពីបទភេរវកម្មនៅក្នុងស្រុក Shejaiya ភាគខាងកើតនៃទីក្រុងហ្គហ្សា ភាគខាងជើងហ្គាហ្សាស្ទ្រីប។
