ប្រជាជនក្នុងតំបន់ហ្គាហ្សា បន្តត្រូវជម្លៀសទៅកាន់ទីកន្លែងសុវត្ថិភាព ដើម្បីបញ្ចៀសការវាយប្រហារតាមអាកាសរបស់កងទ័ពអ៊ីស្រាអែល។ (រូបថត៖ EPA/Shutterstock) |
ក្នុងពេលជាមួយគ្នានេះដែរ កាលពីថ្ងៃទី ២៥ កញ្ញា ដែលជាថ្ងៃទីបីនៃយុទ្ធនាការ វាយប្រហារតាមជើងអាកាសទ្រង់ទ្រាយធំលើប្រទេសលីបង់ កងទ័ពអ៊ីស្រាអែលបាន វាយប្រហារទៅលើគោលដៅប្រហែល ២៨០ របស់ក្រុមហេសបូឡានៅទូទាំងប្រទេស លីបង់។ ផ្ទុយទៅវិញ កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា ក្រុមហេសបូឡាបានបាញ់ មីស៊ីលជាច្រើនគ្រាប់ ដើម្បីវាយប្រហារលើតំបន់ភាគខាងជើងនិងភាគកណ្តាលនៃ ប្រទេសអ៊ីស្រាអែល។ ក្នុងនោះ តំបន់ Tel Aviv នៅភាគកណ្តាលអ៊ីស្រាអែល ត្រូវក្រុម ហេសបូឡាវាយប្រហារជាលើកដំបូង ដោយមីស៊ីលផ្លោងពីដីទៅដី។ គោលដៅគឺ ទីស្នាក់ការរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad។
នៅក្នុងការវិវឌ្ឍន៍មួយផ្សេងទៀត ទីភ្នាក់ងារសារព័ត៌មាន Ynet បាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបើក "ភ្លើងខៀវ" ឲ្យការ ពិភាក្សាជាមួយមន្ត្រីសហរដ្ឋអាមេរិកអំពីបទឈប់បាញ់បណ្តោះអាសន្នរវាងកងកម្លាំងស្វ័យការពារអ៊ីស្រាអែល (IDF) និងចលនា ហេសបូឡា នៅលីបង់៕

