កងកម្លាំងការពារអ៊ីស្រាអែលបានប្រកាសថា ជនប៉ាឡេស្ទីនដែលត្រូវស្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសនៅជាយក្រុងហ្គាហ្សានាថ្ងៃទី ២ វិច្ឆិការ គឺជាសមាជិកនៃចលនាអ៊ីស្លាមហាម៉ាស។ IDF បានបញ្ជាក់ថា ខ្មាន់កាំភ្លើងហាម៉ាសកំពុងរៀបចំផែនការគំរាមកំហែងលើទាហានអ៊ីស្រាអែល ដោយរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលកំពុងមានសុពលភាពនៅតំបន់ហ្គាហ្សា។
ក្រៅពីសមរភូមិនៅតំបន់ហ្គាហ្សា ក្នុងរយៈពេល១ខែកន្លងទៅ រាល់ការវាយប្រហាររបស់លងទ័ពអ៊ីស្រាអែលលើប្រទេសលីបង់បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២៩ នាក់ បានស្លាប់ ដែលគូសញ្ញាការឡើងជណ្ដើរដែលមិនធ្លាប់មានពីមុនមក របស់កងទ័ពអ៊ីស្រាអែលនៅប្រទេសលីបង់ ចាប់តាំងពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងចលនាហេសបូឡាក្នុងប្រទេសលីបង់បានចូលជាធរមានចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២៤មក។ ប្រទេសលីបង់បានប្រកាសម្តងហើយម្តងទៀតថា អ៊ីស្រាអែលបានរំលោភលើអធិបតេយ្យភាពជាតិរបស់ខ្លួន និងរំលោភលើច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ៕
