អគារនានាត្រូវបានបំផ្លាញបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា (រូបថត៖ THX/TTXVN) |
នៅក្នុងការឆ្លើយតបជាបន្តបន្ទាប់ ប្រមុខ UNRWA លោក Philippe Lazzarini បានឲ្យដឹងថា សកម្មភាពរបស់អ៊ីស្រាអែលប្រឆាំងនឹង UNRWA គឺជា "ការវាយប្រហារឥតឈប់ឈរ" ដែលកំពុង "ប៉ះពាល់ដល់អាយុជីវិតនិងអនាគតរបស់ប្រជាជនប៉ាឡេស្ទីននៅទូទាំងទឹកដីប៉ាឡែស្ទីនដែលរងការទន្រ្តានកាន់កាប់។
នៅចុងខែតុលា ឆ្នាំ ២០២៤ សភាអ៊ីស្រាអែលបានអនុម័តច្បាប់ហាមឃាត់ UNRWA ពីប្រតិបត្តិការនៅលើទឹកដីរបស់ខ្លួន ទោះបីជាមានការប្រឆាំងពីសម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនដែលគាំទ្ររដ្ឋបាលទីក្រុង Tel Aviv ក៏ដោយ៕

