កងកម្លាំងមានសមត្ថកិច្ចបានប្រគល់ជូន និងព្យួរទង់ជាតិជាមួយអ្នកនេសាទនៅលើទូក (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
ទោះបីជារងផលប៉ះពាល់ដោយចលនានៃខ្យល់ព្យុះលេខ១៣ក៏ដោយ នៅ យប់ថ្ងៃទី៦ ខែវិច្ឆិកា ក្រុមការងារនៃបញ្ជាការដ្ឋានតំបន់ប៉ូលិសសមុទ្រ លេខ៣ និងស្ថាប័នពាក់ព័ន្ធ ក៏បានឡើងលើនាវាប៉ូលិសសមុទ្រលេខ ៤០៣១ ដើម្បីត្រួតពិនិត្យដោយផ្ទាល់ នូវការបញ្ជាណែនាំ ការដឹកនាំ របស់គណៈកម្មាធិការបក្ស បញ្ជាការជួរមុខ និងនាវាប៉ូលិសសមុទ្រ និងនាវាពាក់ព័ន្ធ ដែលកំពុងបំពេញភារកិច្ចបង្ការប្រឆាំង IUU នៅក្នុងតំបន់សមុទ្រជាប់ព្រំដែនវៀតណាម-ឥណ្ឌូនេស៊ី។
យោងតាមបញ្ជាការដ្ឋានតំបន់ប៉ូលិសសមុទ្រលេខ ៣ បន្ទាប់ពីរយៈពេល ១០ ថ្ងៃនៃដំណើរការអនុវត្តកំពូលលើការបង្ការប្រយុទ្ធប្រឆាំង នឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ចាប់ពីថ្ងៃទី ២៩ ខែតុលា រហូតមកដល់ពេលនេះ នាវាល្បាត និងត្រួតពិនិត្យ ដែលដឹកនាំដោយតំបន់ សម្របសម្រួលជាមួយកងអនុសេនាធំការពារព្រំដែន លេខ ១៨ បានរកឃើញ និងផាកពិន័យ លើនាវានេសាទចំនួន ៥៤ គ្រឿង ចំពោះការរំលោភរដ្ឋបាល ដោយពិន័យជាប្រាក់ជាង ៥៨០ លានដុង (ប្រហែល ២៣.២០០ ដុល្លារអាមេរិក; ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អ្នកនេសាទចំនួន ៣ នាក់ ដែលមានគ្រោះថ្នាក់ការងារនៅលើសមុទ្រ និងបានប្រគល់ទង់ជាតិ និងអាវការពារជីវិតរាប់រយដល់អ្នកនេសាទ៕

