ពិធីអបអរសាទរខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០ ខែវិច្ឆិកា) និងមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី ៨ របស់វិស័យអប់រំ។ (រូបថត៖ VOV) |
លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញថ្លែងនៅពិធី។ (រូបថត៖ VOV) |
“អនុវត្តន៍ច្បាប់ស្តីពីគ្រូបង្រៀនប្រកបដោយប្រសិទ្ធភាព កសាងគោលនយោបាយសមស្រប ដើម្បីកៀរគរមនុស្សដែលមានទេពកោសល្យ ក្រៅពីកម្លាំងគ្រូបង្រៀន ដើម្បីចូលរួមក្នុងការបង្រៀន និងបណ្តុះបណ្តាលនៅតាមគ្រឹះ ស្ថានអប់រំ។ ខិតខំព្យាយាមកសាងវប្បធម៌សាលារៀន ការរៀនសូត្រពិតប្រាកដ សម្រាប់ការងារពិតប្រាកដ ដោយផ្សាភ្ជាប់នឹងការទទួលខុសត្រូវធ្វើជាគំរូរបស់គ្រូ បង្រៀន។ បង្កើនការអប់រំឲ្យបានគ្រប់ជ្រុងជ្រោយ អំពីសីលធម៌ បញ្ញា កាយសម្បទា និង សោភ័ណភាព បង្កើតជាប្រព័ន្ធនៃតម្លៃសម្រាប់មនុស្សវៀតណាមក្នុងយុគសម័យថ្មី។ ប្រការសំខាន់ដំបូងក្នុងការអប់រំគឺការអប់រំសីលធម៌ ការបណ្តុះមនុស្សត្រូវតែចាប់ផ្តើមពី បុគ្គលិកលក្ខណៈរួចសិន ទើបមករកការអប់រំអំពីចំណេះដឹង និងជំនាញ។ ក្នុងនោះ ចាំបាច់ត្រូវកំណត់យ៉ាងច្បាស់អំពីតួនាទី ការទទួលខុសត្រូវ និងយន្តការសម្រប សម្រួលរវាងគ្រួសារ សាលារៀន និងសង្គម ក្នុងការអប់រំសីលធម៌ បុគ្គលិកលក្ខណៈ និងប្រព័ន្ធនៃតម្លៃស្តង់ដាររបស់មនុស្សវៀតណាម”៕


