យោងតាមព័ត៌មានពីក្រសួងសុខាភិបាលបានឲ្យដឹងថា គិតពីវេលាម៉ោង៦ដល់ វេលាម៉ោង១២ថ្ងៃទី២០ ខែឧសភា វៀតណាមមានអ្នកជម្ងឺកូវីដ ១៩ ថ្មីចំនួន៤៤នាក់ ដែលត្រូវបានកត់ត្រានៅក្នុងប្រទេស។ ក្នុងនោះ មាន១៦ករណីនៅក្នុងមណ្ឌលធ្វើចត្តា ឡីស័ក និង២៨ករណីនៅក្នុងតំបន់បិទខ្ទប់។
ដូច្នេះ គិតត្រឹមវេលាម៉ោង១២ថ្ងៃទី២០ ខែឧសភា វៀតណាមមានអ្នកជម្ងឺ កូវីដ ១៩សរុបចំនួន ៤៧៦៤ នាក់។ ចំនួនករណីឆ្លងថ្មីគិតចាប់តាំងពីថ្ងៃទី២៧ មេសា មក មាន១៧២១ករណី៕
