ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ថ្លែងនៅក្នុងជំនួបធ្វើការជាមួយទីក្រុងហូជីមិញ។ (រូបថត៖ VGP) |
ទោះបីជាវាយតម្លៃខ្ពស់ចំពោះការងារបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ ១៩ របស់ ទីក្រុងហូជីមិញនាពេលកន្លងមកក៏ដោយ ប៉ុន្តែលោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ន ចំនួនអ្នកឆ្លង កូវីដ ១៩ នៅតំបន់អាស៊ីកំពុងកើនឡើងជា បន្តបន្ទាប់ ក្នុងនោះទីក្រុងហូជីមិញជាតំបន់ដែលមានហានិភ័យខ្ពស់ ដោយសារមាន មនុស្សហូរមកយ៉ាងច្រើន ហេតុដូច្នេះត្រូវការបន្តគ្រប់គ្រងឲ្យបានតឹងរឹងបំផុត ជា ពិសេសគឺចំពោះអ្នកដែលចូលមកប្រទេស។ លោកឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖
“មេរៀននៅប្រទេសជាច្រើនគឺ ត្រឹមព្រឹត្តិការណ៍ប្រមូលផ្ដុំមនុស្សច្រើនតែមួយ ប៉ុណ្ណោះ ក៏អាចនាំឲ្យបាត់បង់ការគ្រប់គ្រងបាន។ តាមពិតទៅ ក្នុងអំឡុងពេល១ឆ្នាំ កន្លងមកនៅវៀតណាមយើង មានព្រឹត្តិការណ៍នានា ទោះជាទ្រង់ទ្រាយតូចៗក៏ដោយ ប៉ុន្តែបានបង្កឡើងការខូចខាតធ្ងន់ធ្ងរដល់សង្គមទាំងមូលផងដែរ។ ហេតុដូច្នេះចំពោះគ្រប់ព្រឹត្តិ ការណ៍ប្រមូលផ្ដុំមនុស្សច្រើន ក្នុងឱកាសពិធីបុណ្យខាងមុខនេះ ត្រូវតែគ្រប់គ្រងយ៉ាង តឹងរឹង ជាពិសេសគឺការពាក់ម៉ាស់ការពារ”៕

