សម័យប្រជុំលើកទី ១០ រដ្ឋសភានីតិកាលទី១៥ (រូបភាព៖ រដ្ឋសភា) |
នាពេលព្រឹក៖ រដ្ឋសភាបានពិភាក្សាជាក្រុមស្តីពី៖ វាយតម្លៃលើលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៥; គម្រោងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៦។ ស្ថានភាពអនុវត្តថវិការដ្ឋនៅឆ្នាំ ២០២៥ ការប៉ាន់ប្រមាណថវិការដ្ឋ ផែនការបែងចែកថវិកាមជ្ឈិមសម្រាប់ឆ្នាំ ២០២៦។ លទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីផែនការ៥ឆ្នាំដំណាក់កាល២០២១-២០២៥៖ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម; រចនាសម្ព័ន្ធសេដ្ឋកិច្ច; ការវិនិយោគសាធារណៈរយៈពេលមធ្យម; ហិរញ្ញវត្ថុជាតិ ការខ្ចីប្រាក់និងការសងបំណុលសាធារណៈ; ផែនការហិរញ្ញវត្ថុជាតិរយៈពេល ៥ ឆ្នាំដំណាក់កាល ២០២៦ - ២០៣០0; ការវិនិយោគសាធារណៈរយៈពេលមធ្យមដំណាក់កាល២០២៦ - ២០៣០...។
នារសៀលថ្ងៃដដែល រដ្ឋសភាបានបន្តពិភាក្សាជាក្រុមស្តីពី៖ របាយការណ៍កិច្ចការអាណត្តិឆ្នាំ ២០២១ - ២០២៦ របស់ប្រធានរដ្ឋនិងរដ្ឋាភិបាល; សេចក្តីព្រាងរបាយការណ៍រដ្ឋសភានីតិកាលទី១៥; របាយការណ៍ស្តីពីអាណត្តិទី១៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រុមប្រឹក្សាជាតិ គណៈកម្មាធិការនៃរដ្ឋសភា សវនកម្មរដ្ឋ និងរបាយការណ៍ស្តីពីអាណត្តិឆ្នាំ ២០២១ - ២០២៦ របស់តុលាការកំពូល និងអយ្យការប្រជាជនកំពូល៕

