ជាក់ស្តែង លោករដ្ឋមន្ត្រី Belousov បានឲ្យដឹងថា អង្គភាពទាំងនេះនឹងត្រូវបានដាក់ឈ្មោះត្រូវនឹងខេត្តដែលខ្លួនទទួលបន្ទុក នោះគឺ Belgorod, Bryansk និង Kursk ។ លោករដ្ឋមន្ត្រី Belousov បានសង្កត់ធ្ងន់ថា បេសកកម្មរបស់អង្គភាពទាំងនេះ គឺការពារប្រជាជនក្នុងតំបន់និងការពារទឹកដីរុស្ស៊ី ប្រឆាំងនឹងការវាយប្រហារដោយយន្តហោះដ្រូននិងមធ្យោបាយវាយប្រហារផ្សេងទៀត។
លោក Andrey Belousov រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី។ រូបថត៖ Sputnik |
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី Belousov ក៏បានតែងតាំងមន្ត្រីមួយចំនួនទទួលបន្ទុកសន្តិសុខព្រំដែនផងដែរ។ កាលពីថ្ងៃទី ១៥ ខែសីហា ក្រសួងការពារជាតិរុស្ស៊ីបានបង្កើតក្រុមប្រឹក្សាសម្របសម្រួលសន្តិសុខនៅក្នុងខេត្តជាប់ព្រំដែនទាំងបី ដែលបានរៀបរាប់ខាងលើ ដោយសមាជិករួមមានថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គសេនាធិការ និងប្រមុខខេត្តទាំងបីនេះ។ ប្រមុខក្រុមប្រឹក្សាគឺរដ្ឋមន្ត្រីក្រសួងការពារជាតិ។
នៅថ្ងៃដដែលនោះ ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សេចក្តីប្រកាសរបស់ក្រសួងគ្រាអាសន្នរុស្ស៊ីដែលបានឲ្យដឹងថា មនុស្សជាង ១២២.០០០ នាក់បានធ្វើតាមការបញ្ជាឲ្យជម្លៀសរបស់អាជ្ញាធរទីក្រុង Kursk ជាកន្លែងដែលកងទ័ពអ៊ុយក្រែនបានបើកយុទ្ធនាការវាយប្រហារចូលក្នុងទឹកដីរុស្ស៊ី ចាប់តាំងពីថ្ងៃទី៦ សីហា៕

