ថ្ងៃទី ១៧ ខែតុលា សភាជាន់ទាបប៉ូឡូញបានបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់ដែលបានដាក់ជូនដោយរដ្ឋាភិបាលប៉ូឡូញស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVIPA។

មុននោះ នាថ្ងៃទី៩ ខែតុលា ក្នុងសម័យប្រជុំពិភាក្សាដំបូងនៃគណៈកម្មាធិការកិច្ចការបរទេស និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការសហភាពអឺរ៉ុប សេចក្តីព្រាងច្បាប់នេះក៏ទទួលបានការគាំទ្រជាឯកច្ឆ័ន្ទ ១០០% ផងដែរ។ បន្ទាប់ពីត្រូវបានអនុម័តដោយសភាជាន់ទាប គេរំពឹងថានៅចុងខែនេះ កិច្ចព្រមព្រៀងនឹងត្រូវបានអនុម័តដោយព្រឹទ្ធសភា ហើយដាក់ជូនប្រធានាធិបតីប៉ូឡូញ Karol Nawrocki សម្រាប់ការចុះហត្ថលេខានិងប្រកាស ដូច្នេះប៉ូឡូញនឹងក្លាយជាប្រទេសសមាជិក EU ទី ១៩/២៧ ដែលបានផ្តល់សច្ចាប័នលើ EVIPA។

ការដែលសមាជិកសភាជាន់ទាបប៉ូឡូញទាំងអស់បានបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀងនេះ បង្ហាញថាគណបក្ស និងកម្លាំងនយោបាលប៉ូឡូញទាំងអស់មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដែលជាដៃគូសំខាន់ចម្បងរបស់ប៉ូឡូញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕