សេចក្ដីសម្រេចចិត្តនេះត្រូវបានគាំពារដោយសមាជិកមិនអចិន្ត្រៃយ៍ចំនួន ១០ ក្នុងចំ ណោមប្រទេសសមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខដែលអំពាវនាវឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់ជាបន្ទាន់មួយដោយគ្មានលក្ខខណ្ឌ និងជាស្ថាពររហូតនៅតំបន់ហ្គាហ្សា។
សេចក្ដីសម្រេចចិត្ត នេះទទួលបានសម្លេងគាំទ្រពីប្រទេសសមាជិក ១៤/១៥ ប៉ុន្តែមិនបានអនុម័តដោយសារ តែសហរដ្ឋអាមេរិកបានវ៉េតូ។ ភាគីអាមេរិកបានសង្កត់ធ្ងន់ថា សេចក្ដីសម្រេចចិត្តណា មួយសំដៅបញ្ឈប់អំពើហិង្សានៅតំបន់ហ្គាហ្សា ត្រូវអមដោយការដោះលេងឲ្យមានសេរីភាពជាបន្ទាន់ដល់ចំណាប់ខ្មាំង ដែលត្រូវបានចាប់ឃុំខ្លួនដោយក្រុមហាម៉ាស។ យោងតាមឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោក Robert Wood សេចក្ដីសម្រេចចិត្តនេះអាចផ្ញើសារដ៏គ្រោះថ្នាក់ដល់ក្រុមហាម៉ាស់ថា មិនចាំបាច់វិលត្រឡប់ទៅតុចរចានោះទេ ព្រោះសហគមន៍ អន្តរជាតិបានបំភ្លេចវាសនារបស់ចំណាប់ខ្មាំងជាង ១០០ នាក់របស់ប្រទេសជាង ២០ រួមទាំងពលរដ្ឋអាមេរិកចំនួន ៧ នាក់ដែលកំពុងត្រូវបានឃុំខ្លួន៕
