សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិលើកទី ១៧ ស្តីពីសមុទ្រខាងកើត។ (រូបថត៖ VOV) |
ធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី៣ និងទី៤ ខែវិច្ឆិកា សិក្ខាសាលានេះបាន ផ្តោតការពិភាក្សាអំពីស្ថានភាពនៅសមុទ្រខាងកើត យុទ្ធសាស្ត្រ និងការប្រកួត ប្រជែងរបស់មហាអំណាចធំៗ និន្នាការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាសមុទ្រ តួនាទីដឹកនាំ របស់អាស៊ាន និងសារៈសំខាន់នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ សម្រាប់ស្ថិរភាពនៅសមុទ្រ។
លោកបណ្ឌិត Nguyen Manh Cuong អនុរដ្ឋ មន្ត្រីក្រសួងការបរទេសវៀតណាម ថ្លែងសុន្ទរកថាបើកសិក្ខាសាលា។ (រូបថត៖ VOV) |
“វៀតណាមលើកកំពស់សារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយទន្ទឹមនឹងនោះ រំលេចនូវតួនាទីស្នូលនៃច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ វៀតណាមសន្យា ដោះស្រាយជម្លោះដោយសន្តិវិធី កសាងទំនុកចិត្ត និងគ្រប់គ្រងភាពខុសគ្នាដោយ មានការទទួលខុសត្រូវ; ត្រៀមខ្លួនជាស្រេចសហការជាមួយដៃគូទាំងអស់ ដើម្បីធានា ថា តំបន់សមុទ្ររួមគឺជាសមុទ្រនៃសន្តិភាព ស្ថិរភាព និងវិបុលភាព។ វៀតណាមមាន មោទនភាពដែលជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេចំនួន ៦០ ដែលបាន អនុម័តនិងផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងស្តីពីជីវៈចម្រុះនៅខាងក្រៅតំបន់យុត្តា ធិការជាតិ (BBNJ) ដែលបង្ហាញពីការសន្យាប្រកបដោយចីរភាពចំពោះច្បាប់អន្តរជាតិ និងពហុភាគីនិយមផងដែរ”៕


