ប្រជាជនពាក់ម៉ាស់នៅទីក្រុងការ៉ាកាស់ប្រទេសវេណេស៊ុយអេឡាកាលពីថ្ងៃទី ២ ខែមេសាឆ្នាំ ២០២០ (រូបថត៖ AFP / TTXVN)

ទន្ទឹមនឹងនេះដែរ ពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 សរុប ចំនួន ៩.៦៩៩.៥៧៥ ករណី និងមានអ្នកស្លាប់ចំនួន ៤៩០.៩៣៥ នាក់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លងនិងអ្នកស្លាប់ដោយសារជំងឺ Covid-19 ជាច្រើនបំផុតនៅលើពិភពលោក ដែលមានអ្នកឆ្លងជំងឺចំនួន ២.៥០២.៣១១ នាក់ និងមានអ្នកស្លាប់ចំនួន ១២៦.៧២៨ នាក់។ បន្ទាប់ពីសហរដ្ឋអាមេរិកគឺប្រទេសប្រេស៊ីលដែលមានអ្នកឆ្លងជម្ងឺ Covid-19 ចំនួន ១.២៣៣.១៤៧ នាក់ និងមានអ្នកស្លាប់ចំនួន ៥៥.០៥៤ នាក់។ រីឯនៅប្រទេសម៉ិកស៊ិកវិញ នាថ្ងៃទី ២៥ ខែមិថុនា ក្រសួងសុខាភិបាលបានប្រកាសថាមានចំនួនអ្នកស្លាប់ដោយសារជម្ងឺ COVID-19 បានកើនឡើងដល់ ២៥.០៦០ នាក់ពោលគឺបានកើនឡើងដល់ ៧៣៦ នាក់ទៀតក្នុងរយៈពេលតែ ២៤ ម៉ោងកន្លងមកប៉ណ្ណោះផងដែរ។ នៅចំពោះមុខស្ថានការណ៍នេះលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានព្រមានថាជំងឺរាតត្បាត COVID19 មានទំនោរថយចុះនៅអឺរ៉ុប ប៉ុន្តែវាកាន់តែអាក្រក់ឡើងៗ នៅលើ សកលលោកដោយមានចំនួនករណីឆ្លងជំងឺនេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១០ លាននាក់ ខណៈដែលអ្នកស្លាប់កើនឡើងដល់ ៥០០.០០០ នាក់នៅ សប្តាហ៍ខាងមុខនេះផងដែរ៕