ការវាស់សីតុណ្ហភាពរាងកាយនៅទីក្រុងអង់ការ៉ា ប្រទេសទួរគី នៅថ្ងៃទី១ មិថុនា។(រូបថត៖ Xinhua/VNA) |
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ កំពុងនាំមកនូវប្រសិទ្ធភាព។ ចំនួនករណីឆ្លងវីរុសនិងករណីស្លាប់មាននិន្នាការថយចុះនៅតំបន់ជាច្រើន។ នៅសហរដ្ឋអាមេរិក ចាប់ពីពេលដែលមានចំនួនករណីឆ្លងឡើងដល់ទៅរាប់ សែនករណីជារៀងរាល់ថ្ងៃ ប៉ុន្តែរហូតដល់ពេលនេះចំនួនករណីឆ្លងថ្មីបាន ថយចុះនៅត្រឹមតែ១៥ពាន់ដល់១៦ពាន់ករណីក្នុងមួយថ្ងៃប៉ុណ្ណោះ។
នៅទ្វីបអាហ្វ្រិកវិញ អង្គការសុខភាពពិភពលោក (WHO) បានព្រមាន ថា ទ្វីបនេះមិនទាន់ត្រៀមខ្លួនជាស្រេចដើម្បីប្រឈមនឹងរលកកូវីដ ១៩ លើកទី៣ នៅឡើយទេ ក្នុងបរិបទដែលតំបន់នេះកំពុងកត់ត្រាការកើនឡើង នៃចំនួនករណីឆ្លងថ្មី ប៉ុន្តែសកម្មភាពចែកចាយវ៉ាក់សាំងបែរជាជាប់គាំង សឹងតែទាំងស្រុង៕

