សកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

នាព្រឹកថ្ងៃទី៩ មិថុនា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៦៤ នាក់ ក្នុងនោះ មានករណីនាំចូលចំនួន ២៣ នាក់ ដែលបានធ្វើចត្តាឡីស័កភ្លាមៗ បន្ទាប់ពីឆ្លងចូលប្រទេស និង ៤១ ករណីទៀតនៅតាម មណ្ឌលធ្វើចត្តាឡីស័ក ឬតំបន់បិទខ្ទប់។

ដូច្នេះ គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ៩ ខែមិថុនា វៀតណាមមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៩ ២២២ នាក់ ក្នុងនោះមានករណីជាសះស្បើយចំនួន ៣ ៥៤៩ នាក់ និង ៥៥ នាក់ស្លាប់ផងដែរ៕