នារសៀលថ្ងៃទី ២០ តុលា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងហាណូយទៅបំពេញទស្សនកិច្ចជាផ្លូវការនៅហ្វាំងឡង់។ (រូបថត៖ VOV) |
“ដំណើរទស្សនកិច្ចគឺជាឱកាសសម្រាប់ប្រទេសទាំងពីរក្រឡេកមើលឡើងវិញនូវសមិទ្ធិផលសហប្រតិបត្តិការដ៏ល្អប្រសើរក្នុងអតីតកាលក៏ដូចជាកំណត់ទិសដៅសំខាន់ៗ សម្រាប់ទំនាក់ទំនង បង្កើតសន្ទុះ នាំទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិ បត្តិការលើច្រើនវិស័យ ឡើងដល់កម្ពស់ថ្មី។ ក្រៅពីការពង្រឹងទំនុកចិត្តផ្នែកនយោបាយ រវាងវៀតណាមនិងហ្វាំងឡង់ ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្សលើកនេះ នឹងបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងទូលំទូលាយលើ វិស័យជាច្រើន ជាពិសេសក្នុងវិស័យសក្តានុពលដូចជា៖ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ច បៃតង សេដ្ឋកិច្ចវិលជុំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នាវាចរណ៍ ថាមពលកកើតឡើងវិញ កសិកម្មបច្ចេកវិទ្យាខ្ពស់”។
ដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វាំងឡង់របស់លោកអគ្គលេខាបក្ស តូ ឡឹម ក៏ជាឱកាសដ៏សំខាន់សម្រាប់វៀតណាមជំរុញកិច្ចសហប្រតិបត្តិការជាមួយតំបន់អឺរ៉ុប ខាងជើង ព្រមទាំងពង្រីកតួនាទីស្ពានរបស់វៀតណាមក្នុងការតភ្ជាប់ហ្វាំងឡង់ជាមួយ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជារវាងសហភាពអឺរ៉ុប (EU) ជាមួយ អាស៊ានផងដែរ៕

