កិច្ចប្រជុំតាមប្រព័ន្ធវីដេអូរបស់គណៈកម្មការជាតិទទួលបន្ទុកការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ ១៩។ |
ថ្លែងនៅកិច្ចប្រជុំនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានឲ្យដឹងថា ការផ្ទុះរាលដាលនៃរលកកូវីដ ១៩ លើកទី៤នេះ មានលក្ខណៈស្មុគ ស្មាញជាងបើប្រៀបធៀបនឹងរលកទាំង៣កាលពីមុននេះ ដោយសារការកើតមានឡើង នៃវីរុសបំប្លែងថ្មី ជាពិសេសគឺវីរុសបំប្លែងថ្មីពីឥណ្ឌាដោយមានការឆ្លងរាលដាលដ៏លឿននិង ខ្លាំងជាង។ លោករដ្ឋមន្រ្តី Nguyen Thanh Long ឲ្យដឹងបន្ថែមទៀតថា៖ “បំប្លែងថ្មីនៃវីរុស SARS-CoV-2 នៅឥណ្ឌា ឆ្លងរាលដាលយ៉ាងលឿនជាងបើ ប្រៀបធៀបនឹងបំប្លែងនៅអង់គ្លេស។ ថ្មីៗនេះ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការប្រឆាំង រោគរាតត្បាត (CDC) បានប្រកាសការឆ្លងមេរោគក្នុងអាកាស ជាពិសេស ករណីដែល ប៉ះពាល់ក្នុងលំហបិទជិត ឬលំហម៉ាស៊ីនត្រជាក់នោះ គឺត្រូវឆ្លងសឹងតែទាំងអស់។ ហេតុ ដូច្នេះ យើងត្រូវតែម្ចាស់ការត្រៀមខ្លួនជាស្រេចប្រឈមនឹងសេណារីយ៉ូអាក្រក់ជាង”៕

