ការកែច្នៃផ្លែស្វាយសម្រាប់នាំចេញទៅកាន់ទីផ្សារអាមេរិក អឺរ៉ុប កូរ៉េខាងត្បូង និងជប៉ុន នៅរោងចក្រក្រុមហ៊ុនភាគហ៊ុនបន្លែនិងផ្លែឈើ An Giang ខេត្ត Lam Dong។
(រូបថត៖ Vu Sinh/VNA)

ក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅចូលរួមសន្និសីទជាប្រចាំលើកទី ៥៥ នៃវេទិកាសេដ្ឋកិច្ចពិភព លោក (WEF) នៅទីក្រុង Davos និងធ្វើការនៅប្រទេសស្វីស អគ្គលេខាធិការនៃ ទីភ្នាក់ងារអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) លោកស្រី Rebeca Grynspan កាលពីថ្ងៃទី ២០ ខែមករា បានសង្កត់ធ្ងន់ថា៖ វៀត ណាមបានក្លាយទៅជាគំរូនៃប្រការដែលប្រទេសអភិវឌ្ឍន៍យ៉ាងតិចតួចមួយ អាចក្លាយជា ប្រទេសដែលលើកកម្ពស់សុខុមាលភាព និងការអភិវឌ្ឍដើម្បីប្រជាជន។ លើវិស័យ អប់រំ វៀតណាមបានក្លាយជាប្រទេសមួយដែលមានអត្រាអក្ខរកម្មខ្ពស់បំផុត។ វៀតណាមក៏ជាឧទាហរណ៍នៃវិស័យភស្តុភារ និងកំពង់ផែសមុទ្រ ពីព្រោះវិស័យភស្តុភារមានសារៈ សំខាន់ណាស់ចំពោះជោគជ័យរបស់វៀតណាមនាពេលបច្ចុប្បន្ន។ ជាពិសេស វៀតណាមកំពុងផ្តោតលើនវានុវត្តន៍និងវិទ្យាសាស្ត្របច្ចេកវិទ្យា។ នេះជាកត្តាសំខាន់សម្រាប់វៀតណាមដែលនាំមកនូវជោគជ័យនៅពេលអនាគត។

លោកស្រីអគ្គលេខាធិការ Rebeca Grynspan បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ច្រើនឆ្នាំមកនេះ វៀតណាមជានិច្ចកាលឆ្ពោះទៅការសន្យាដ៏ខ្លាំងក្លាក្នុងយន្តការសហ ប្រតិបត្តិការពហុភាគី។ ប្រការនេះត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់តាមរយៈ ដំណើរទស្សនកិច្ចទៅបរទេសរបស់មេដឹកនាំជាន់ខ្ពស់វៀតណាម។ តាមការគ្រោងទុក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅចូលរួម WEF នៅទីក្រុង Davos។ នេះជាលើកទី២ជាប់ៗគ្នាហើយដែលនាយករដ្ឋមន្ត្រីវៀតណាមចូលរួមសន្និសីទនេះ។ លោកស្រីអគ្គលេខាធិការ Rebeca Grynspan បានអះអាងថា ការចូលរួមដោយផ្ទាល់របស់មេដឹកនាំវៀតណាមក្នុង ព្រឹត្តិការណ៍នៅទីក្រុង Davos មានអត្ថន័យដ៏សែនសំខាន់ ព្រោះនៅព្រឹត្តិការណ៍នេះ មានមនុស្សជាច្រើនចង់ស្វែងយល់អំពីវៀតណាម។ លោកស្រីអគ្គលេខាធិការ Rebeca Grynspan ជឿជាក់ថា សន្និសីទ WEF នៅទីក្រុង Davos គឺជាកន្លែងដ៏ល្អដើម្បី ឧទ្ទេសនាមអំពីវៀតណាម៕