រូបថត៖ chinhphu.vn |
យោងតាមរបាយការណ៍របស់ធនាគារ UOB កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២៥ រហូតមកដល់ពេលនេះបានលើសពីការរំពឹងទុក ថ្វីត្បិតតែមានហានិភ័យពីគោលនយោបាយពន្ធរបស់អាមេរិកក៏ដោយ។ ដោយមានអត្រាកំណើន ៧,៨៥% ក្នុងរយៈពេល ៣ ត្រីមាសដើមឆ្នាំនេះ យថាទស្សន៍ពេញមួយឆ្នាំនៅតែវិជ្ជមាន។ ដូច្នេះហើយ ធនាគារ UOB បានកែសម្រួលការព្យាករណ៍កំណើនពេញមួយឆ្នាំរបស់វៀតណាមពីកម្រិត ៧,៥% ឡើងដល់ ៧,៧%។ ម្យ៉ាងវិញទៀត ធនាគារ UOB បានព្យាករណ៍ថា វៀតណាមនឹងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើននៅចុងឆ្នាំនេះ ក្នុងបរិបទនៃភាពតានតឹងពាណិជ្ជកម្មនិងពន្ធបដិការ ដូច្នេះហើយ UOB នៅតែរក្សាការព្យាករណ៍កំណើនសម្រាប់វៀតណាមក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៥ នៅត្រឹម ៧,២%។
បច្ចុប្បន្ននេះ វៀតណាមគឺជាខឿនសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតមួយនៅក្នុងតំបន់អាស៊ាន ជាមួយនឹងការព្យាករណ៍ជាង ៧% ដែលវ៉ាដាច់ប្រទេសឥណ្ឌូនេស៊ី (៥%) ម៉ាឡេស៊ី (៤,៦-៥,៣%) សិង្ហបុរី (៣,៥២%) និងថៃ (២-៣%)។ វិស័យផលិតកម្មគឺជាកត្តាខុសប្លែក និងជាកម្លាំងចលករដ៏សំខាន់ ដែលនាំមកនូវតម្លៃបន្ថែមខ្ពស់ជាង តាមនោះ រួមចំណែកពង្រឹងឋានៈដ៏រឹងមាំរបស់ប្រទេសវៀតណាមនៅក្នុងតំបន់៕

