ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាល លោក Truong Hoa Binh ថ្លែងមតិបញ្ជាដឹកនាំក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tay Ninh។ (រូបថត៖ TTXVN) |
ក្រុមការងារបានទៅត្រួតពិនិត្យនៅតាមប៉ុស្តិ៍សន្តិសុខ អង្គភាពបង្ការប្រឆាំង កូវីដ ១៩ នៅតាមខ្សែព្រំដែនតំបន់ច្រកទ្វារ Moc Bai និង Xa Mat នៅស្រុក Tan Bien និង Ben Cau ខេត្ត Tay Ninh។ នៅទីនេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ Truong Hoa Binh បានសាកសួរសុខទុក្ខ ប្រគល់អំណោយ លើកទឹកចិត្តកម្មាភិបាល យុទ្ធជនដើម្បី ផ្តោតអារម្មណ៍បំពេញការងារឲ្យបានល្អនៅខ្សែត្រៀមជួរមុខ។
ថ្លែងនៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តTay Ninh លោកឧបនាយករដ្ឋ មន្រ្តីប្រចាំការ Truong Hoa Binh បានក្រើនរំលឹកខេត្ត គួរតែជំរុញខ្លាំងការងារ ឃោសនា លើកកំពស់មនសិការរបស់ប្រជាជនក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទ បញ្ញត្តិបង្ការប្រឆាំង កូវីដ ១៩ របស់ក្រសួងសុខាភិបាល ព្រមទាំងទៅត្រួតពិនិត្យនៅ គ្រប់ច្រកល្ហក នៅតាមផ្ទះនីមួយៗ តាមរកស្លាកស្នាម ចាត់ការយ៉ាងឆាប់រហ័សនៅពេលរក ឃើញអ្នកឆ្លងជម្ងឺ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលទៅក្នុងសហគមន៍។ ខេត្តក៏ចាំបាច់ ត្រូវត្រៀមរៀបចំវិធានការ ករណីយ៉ាងគ្រប់គ្រាន់ សូម្បីតែករណីអាក្រក់បំផុតដើម្បី ឆ្លើយតបនឹងជម្ងឺរាតត្បាតផងដែរ។
រហូតមកដល់ពេលនេះ ខេត្ត Tay Ninh បានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ចំនួន៣៨ ករណី ដែលសុទ្ធតែជាករណីនាំចូល ហើយត្រូវបានធ្វើចត្តាឡីស័កនៅ ច្រកទ្វារព្រំដែនជាភ្លាមមួយរំពិច៕

